នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផលនៃការវាស់វែងក្នុងការចុះបញ្ជាដីរដ្ឋសម្រាប់ផ្ដល់សម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុន យេឡូហ្វៀល លីមីតធីត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត
នៅអគាររដ្ឋបាលសាលប្រជុំ កង ហ៊ាន ជាន់ទី ១ ៕